Update៖ ការស្នាក់នៅរបស់ពលរដ្ឋរុស្ស៊ីក្នុងប្រទេស Azerbaijan ត្រូវបានកាត់បន្ថយពី ១៨០ទៅ៩០ថ្ងៃ!

កាលពីថ្ងៃអាទិត្យ(ទី២៩ខែធ្នូ)លោក Ayhan Hacizade អ្នកនាំពាក្យក្រសួងការបរទេសអាស៊ែបៃហ្សង់ បានប្រកាសថា ការស្នាក់នៅរបស់ពលរដ្ឋរុស្ស៊ីក្នុងប្រទេស Azerbaijan ត្រូវបានកាត់បន្ថយពី 180ទៅ90 ថ្ងៃ។

នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់លោក Ali Asadov បានចុះហត្ថលេខាលើការសម្រេចចិត្តកាត់បន្ថយពាក់កណ្តាលនៃការស្នាក់នៅដែលត្រូវបានអនុញ្ញាតសម្រាប់ពលរដ្ឋរុស្ស៊ីដែលមកទស្សនាប្រទេស Azerbaijan ក្នុងរយៈពេលមួយឆ្នាំ។
លោក Hacizade បានពន្យល់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៍នៃការទៅវិញទៅមក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version