(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បុកជនរងគ្រោះជិៈម៉ូតូស្លាប់ នៅខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ..!។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា “ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។”
សូមជម្រាបថា រថយន្ត Jeep overland ពាក់ស្លាកលេខភ្នំពេញ 2CB-9963 បេីកបុកជនរងគ្រោះ ។
ជិៈម៉ូតូបណ្ដាលឱ្យស្លាប់នៅ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ។
ម្ចាស់រថយន្តឈ្មោះ សុខ លីណា ជាប្រពន្ធលោកមេធាវី ព្រហ្ម វិចិត្រសុភា មានទីលំនៅផ្ទះលេខ ៥២ដេ ផ្លូវលេខ ៦៣ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ចំពោះអ្នកបេីកបររថយន្តបុកគេស្លាប់នេះ ត្រូវបានគេសង្ស័យថាជាកូនប្រុស លោកស្រី សុខ លីណា ព្រោះតាម ឯកសារដែលសមត្ថកិច្ច រកឃើញក្នុងរថយន្ដមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ធ្វេីការនៅ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុផងដែរ៕