Update៖ ខ្មាន់កាំភ្លើង បើកការបាញ់ប្រហារនៅជិតក្លឹបរាត្រីមួយក្នុងទីក្រុងញូវយ៉ក បណ្តាលឲ្យរបួស១០នាក់!

មនុស្ស 10 នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅខាងក្រៅក្លឹបរាត្រីមួយក្នុងទីក្រុងញូវយ៉កកាលពីល្ងាចថ្ងៃពុធ(ទី១ខែមករា) នេះបើយោងតាមការណ៍រាយការរបស់នាយកដ្ឋានប៉ូលីសញូវយ៉ក (NYPD) ។

ប្រភពពីសារព័ត៌មានAnadolu។

ការបាញ់ប្រហារបានកើតឡើងនៅជិតក្លឹបរាត្រី Amazura ក្នុងសង្កាត់ Queens នៃប្រទេស Jamaica ដោយ NYPD បាននិយាយថា វាមិនមែនជាការវាយប្រហារភេរវកម្មទេ។

NYPD បានបន្តថាមនុស្សប្រមាណ៩០នាក់ បាននៅក្នុងក្លឹបរាត្រីដោយ១៥នាក់ផ្សេងទៀតកំពុងរង់ចាំនៅខាងក្រៅអំឡុង ពេលការបាញ់ប្រហារទ្រង់ទ្រាយធំ។ បុរស បួននាក់ដែលដើរតាមផ្លូវបន្ទាប់មកបានបើកការបាញ់ប្រហារជាង៣០ដង ទៅលើក្រុមដែលកំពុងរង់ចាំខាងក្រៅមុន នឹងបើករត់គេចខ្លួនតាមរថយន្តពណ៌ ស្រាល។ អ្នករងរបួសរួមមានស្ត្រី៦នាក់និង ប្រុស ៤នាក់ហើយពួកគេត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។

ដោយឡែក មន្ត្រី NYPD ម្នាក់បាននិយាយថា គ្មានការរងរបួសណាដែលគំរាមកំហែងដល់អាយុជីវិតនោះទេ ហើយជនរងគ្រោះទាំងអស់ត្រូវបានគេរំពឹងថានឹងជាសះស្បើយឡើងវិញ។«អ្នកដែលទទួលខុសត្រូវចំពោះបទល្មើសនេះនឹងត្រូវចាប់ខ្លួននិងនាំយកទៅកាត់ទោស»៕

Leave a Reply

Your email address will not be published. Required fields are marked *