កាលពីល្ងាចថ្ងៃពុធ(ទី១ខែមករា)ចំនួនអ្នកស្លាប់ដោយសារការបាក់ស្ពាន ឆ្លងទន្លេនៅភាគខាងជើងប្រទេសប្រេស៊ីលបានកើនឡើងដល់១២នាក់។
ប្រភពពីសារព័ត៌មានAnadolu។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Agencia Brasil បានឱ្យដឹងថា រថយន្តជាច្រើនគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេបន្ទាប់ពីការដួលរលំនៃផ្នែកមួយនៃស្ពាន Juscelino Kubitschek de Oliveira ដែលតភ្ជាប់រដ្ឋ Maranhao និង Tocantins ។
រថយន្តដឹកទំនិញ៤គ្រឿងរថយន្ត២គ្រឿងនិងម៉ូតូ២គ្រឿងបានធ្លាក់ចូលទឹកទន្លេហើយការខិតខំស្វែងរកបន្តស្វែងរក អ្នកបាត់ខ្លួន៥នាក់៕