ចាប់ខ្លួនក្រុមក្មេងទំនើង៩នាក់ប្រើពូថៅនិងដែកបន្ទះកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់២នាក់!

(ព្រះសីហនុ)៖ កាលពីថ្ងៃទី២ខែមករា ឆ្នាំ២០២៥នៅចំណុចរង្វង់មូលព្រះថោង ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីក្មេងទំនើង១ក្រុម មានគ្នា៩នាក់ ជិះម៉ូតូ១គ្រឿង និងរថយន្ដ១គ្រឿងបានប្រើពូថៅដំបងដែកកាប់និងវាយនិងលើក្រុមជនរងគ្រោះចំនួន៥នាក់ ម៉ូតូ២គ្រឿង បណ្តាលឱ្យរងរបួសធ្ងន់២នាក់និងខូចម៉ូតូ១គ្រឿង រួចពួកគេក៏រត់គេចខ្លួនបាត់អស់ ។

លោកឧត្តមសេនីយ៍ឯកសរដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំង និងសហការជាមួយងអធិនគរបាលស្រុកព្រៃនប់បាន ចុះដល់កន្លែងកើតហេតុភ្លាមៗហើយបើកការស្រាវជ្រាវ រហូតចាប់ជនជនសង្ស័យបានចំនួន៦នាក់ និងដកហូតវត្ថុតាងប្រព្រឹត្តបទលើសមួយចំនួន ។
ជនសង្ស័យចំនួន៦នាក់មានអាយុពី១៧ដល់២១ឆ្នាំពួកគេនៅស្នាក់នៅ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ដោយឡែកឈ្មោះ ហ៊ីង ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរជាងភ្លើង និង០២នាក់ទៀតពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន ។
ពេលចាប់ខ្លួនសមត្ថកិច្ចដកហូត វត្ថុតាងរួមមាន ៖-ពូថៅចំនួន១ដើម-ដែកបន្ទះចំនួន០៥បន្ទះ
-ទូរស័ព្ទចំនួន៣គ្រឿង -ម៉ូតូ១គ្រឿង-រថយន្ត០១គ្រឿង ។មូលហេតុ ៖ គឺផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ដោយក្រុមជនសង្ស័យជិះម៉ូតូប៉ះគ្នាជាមួយជនរងគ្រោះនៅចំណុចជិតកាហ្វេប្រោន សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រួចក្រុមជនសង្ស័យក៍ជិះរត់គេច ហើយជនរងគ្រោះជិះម៉ូតូដេញតាមសុំសម្រួល តែជនសង្ស័យ ក៍ទូរស័ព្ទហៅបក្ខពួកខ្លួនមក ដោយប្រាប់ថាមានគេជិះម៉ូតូដេញវាយនៅចំណុចព្រះថោង។ ពេលនោះក្រុមបក្ខពួកជនសង្ស័យក៍នាំគ្នាជិះរថយន្តស្ទួចមកបុកជនរងគ្រោះពីក្រោយ ហើយបានធ្វើសកម្មភាពវាយកាប់ម៉ូតូ របស់ជនរងគ្រោះឱ្យខូចខ្ទេចតែម្តង ។ក្រោយមកជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ សមត្ថកិច្ចបន្តស្វែងរកចាប់ជនសង្ស័យជាពក្ខពួកដែលរត់គេចខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *