(សៀមរាប)៖ ដំណឹងល្អ ចំពោះប្រជាពលរដ្ឋរស់នៅជុំវិញខេត្តសៀមរាប ដែលចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅត្រឹមខេត្តសៀមរាបក្នុងផ្សារទំនើបThe Heritage walk បាន។ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាមកធ្វើនៅរាជធានីភ្នំពេញទៀតទេ។ ក្នុងនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាបចាប់ពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៥តទៅ។
ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានកិត្តិយស សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដោយមានកិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្តសៀមរាប អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ។ ព័ត៌មានអំពីពេលវេលា និងទីតាំងផ្តល់សេវាមានដូចខាងក្រោម៖
ពេលវេលាផ្តល់សេវា៖ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល – ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ។ទីតាំងផ្តល់សេវា៖ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅជាន់ទី២ផ្សារទំនើប The Heritage Walk។
អគារលេខ១៥៨ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបទូរស័ព្ទ៖០12957679សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម 1271” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក)។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕