ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រកាសបញ្ចូលសមាជិកថ្មីក្នុងគណបក្សប្រជាជនកម្ពុជាចំនួន៤៤១១នាក់!

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋចំនួន៤៤១១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តត្បូងឃ្មុំនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪស្រុកពញាក្រែកនិងស្រុកត្បូងឃ្មុំ។

ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការបញ្ជូលសមាជិកថ្មីទៅក្នុងគណបក្សគឺធ្វើឡើងស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុ។គឺក្នុងនោះ រួមគ្នាធ្វើអំពើល្អ ដើម្បីជ្រោងទង់សន្តិភាព ដែលជាសមិទ្ធផល ដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការរួបរួមសាមគ្គីពីសំណាក់ប្រជាជនកម្ពុជា និងសមាជិកសមាជិកាបក្សប្រជាជន»។
ឯកឧត្តមបណ្ឌិត បានបន្ថែមថាទង្វើងាយៗដែលធ្វើអំពើល្អមិនអស់ប្រាក់កាក់តែនាំមកនូវសិរីសួស្តីទៅវិញ នោះគឺស្នាមញញឹមហើយលើសពីស្នាមញញឹម គឺភាពស្អាតចេញពីក្នុងចិត្តនិងស្អាតបរិស្ថានជុំវិញខ្លួនយើង។កត្តានេះបានផ្តល់នូវខ្ល់អាកាសល្អបរិសុទ្ធ ភូមិឋានមានសោភ័ណភាពកាត់បន្ថយចំណាយលើការព្យាបាលសុខភាពនិងនាំមកនូវការស់នៅដោយផាសុកភាព។ សមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងល្អ ជាមួយនឹងការជួយគ្នា ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។
ឯកឧត្តមប្រធាន បានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយជាអាទិភាព ចំនួន៥។ក្នុងនោះមានមនុស្សផ្លូវ ភ្លើងទឹកនិងបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដឹកនាំនាវាកម្ពុជាបន្តរក្សានិងការពារសុខសន្តិភាពនិងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស មានកិត្យានុភាពកេរ្តិ៍ឈ្មោះស្បាញល្បីនៅក្នុងពិភពលោកមិនដូចក្រុមប្រឆាំងក្រៅច្បាប់មួយចំនួនតូចគឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្កអស្ថេរភាពសង្គមជាតិកម្ពុជា។
សូមបញ្ជាក់ថាសមាជិកថ្មីចំនួន៤៤១១នាក់។ក្នុងនោះមកពីស្រុកអូររាំងឪ ចំនួន១.១១៩នាក់ ស្រុកពញាក្រែកចំនួន១.៧៩៧នាក់ និងស្រុកត្បូងឃ្មុំចំនួន ១.៤០៧នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាបន្ថែមនៅក្នុងខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងការថ្លែងអំណរគុណ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណៈបក្ស រួមជាមួយថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជានៅថ្នាក់កណ្តាល់និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំចំពោះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version