កាលពីថ្ងៃសៅរ៍(ទី៤ខែមករា) មហាសេដ្ឋី Elon Musk បានបញ្ជាក់ថា Starlink បានដាក់ពាក្យសុំបើកសេវាកម្មអ៊ីនធឺណិតនៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាល។
ប្រភពពីសារព័ត៌មានAnadolu។
នេះគឺជាការឆ្លើយតបទៅនឹងការបង្ហោះ របស់ អ្នកលេងអ៊ីនធឺណិតប៉ាគីស្ថាន Sanam Jamali ដែលបាននិយាយថាសេវាអ៊ីនធឺណិតរបស់Starlink អាច «លោតរំលងប៉ាគីស្ថានទៅថ្ងៃ អនាគត ដែលពលរដ្ឋគ្រប់រូបមានឱកាសតភ្ជាប់និងរីកចម្រើន»។
លោក Jamali បានជំរុញមហាសេដ្ឋីដែលជាម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ថា “សូមឱ្យ Starlink ជាស្ពានរបស់យើងសម្រាប់ថ្ងៃស្អែក” ។
ក្រោយមក នៅក្នុងការបង្ហោះលើកទីពីរដែលដាក់ស្លាក Musk លោក Jamali បានអះអាងថាប៉ាគីស្ថានបាន “យល់ព្រមលើ Starlink!”
ឥឡូវនេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីនាំយកសេវាកម្មអ៊ីនធឺណេតដែលផ្លាស់ប្តូររបស់អ្នកមកកាន់ប្រទេសរបស់យើង។ មនុស្សរាប់លាននាក់កំពុងរង់ចាំការតភ្ជាប់ ការអប់រំ និងឱកាសដែល Starlink អាចផ្តល់ជូន។ សូមពន្លឿនការចាប់ផ្តើមដំណើរការរបស់ Starlink នៅក្នុងប្រទេសប៉ាគីស្ថាន”។
ការបញ្ជាក់របស់លោក Musk អំពីចេតនារបស់គាត់ក្នុងការបើកដំណើរការ Starlink នៅក្នុងប្រទេសប៉ាគីស្ថានកើតឡើងនៅពេលដែលប្រជាជាតិអាស៊ីខាងត្បូងមួយនេះបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារការដាច់អ៊ីនធឺណិតក្នុងឆ្នាំ 2024 ។
យោងតាម Top10VPN.com ដែលជាអ្នកត្រួតពិនិត្យ VPN ឯករាជ្យ ការរំខានអ៊ីនធឺណិតទូទាំងពិភពលោកមានរយៈពេល 88,788 ម៉ោងកាលពីឆ្នាំមុន ដែលបណ្តាលឱ្យមានការខាតបង់ហិរញ្ញវត្ថុចំនួន 7.69 ពាន់លានដុល្លារ។
ប៉ាគីស្ថានគឺជាប្រទេសតែមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេជាមួយនឹងការខាតបង់ចំនួន 1.62 ពាន់លានដុល្លារ បន្ទាប់មកគឺមីយ៉ាន់ម៉ា (1.58 ពាន់លានដុល្លារ) និងស៊ូដង់ (1.12 ពាន់លានដុល្លារ)៕