អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយកាលពីថ្ងៃចន្ទ(ទី៦ខែមករា)ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត។
ប្រភពពីសារព័ត៌មានAnadolu។
កាសែត Korea JoongAng Daily បានរាយការណ៍ថា បច្ចុប្បន្ន JCS កំពុងវិភាគព័ត៌មានលម្អិត ដូចជាប្រភេទមីស៊ីល ទិសដៅ និងចម្ងាយហោះហើរ។
នេះជាការបាញ់មីស៊ីលបាលីស្ទិកលើកដំបូង របស់កូរ៉េខាងជើងក្នុងឆ្នាំ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះបានកើតឡើងប្រហែលពីរសប្តាហ៍មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ចូលកាន់តំណែងនៅថ្ងៃទី 20 ខែមករា៕