Update៖ លោកហ្សេលេនស្គីអះអាងថា មានតែអាមេរិកទេដែលអាចធានាសន្តិសុខឲ្យអ៊ុយក្រែនបាន!

កាលពីថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ ២០២៥លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនឹងមានប្រសិទ្ធភាព លុះត្រាតែអាមេរិកជាអ្នកផ្តល់ឱ្យ ហើយសង្ឃឹមថាអាចជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗបន្ទាប់ពីលោកចូលកាន់តំណែងផ្លូវការ។
ប្រភពពីសារព័ត៌មាន Reuters។

ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី និយាយថា ប្រជាជនអ៊ុយក្រែនកំពុងពឹងផ្អែកលើ លោក ត្រាំ ដើម្បីបង្ខំឲ្យទីក្រុងមូស្គូបញ្ចប់សង្រ្គាមរបស់ខ្លួន។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយទៀតថា លោកចាំបាច់ត្រូវអង្គុយជាមួយ លោក ត្រាំ ដើម្បីកំណត់ទិសដៅសកម្មភាពបញ្ឈប់វិមានក្រឹមឡាំង ហើយថារដ្ឋាភិបាលរបស់អឺរ៉ុប ក៏ចាំបាច់ត្រូវគាំទ្រដំណើរការនោះដែរ មុនពេលទីក្រុងកៀវ អាចអង្គុយចរចាជាមួយភាគីរុស្ស៊ី។ លោក ហ្សេលេនស្គី បញ្ជាក់ថាបើគ្មានសហរដ្ឋអាមេរិកទេ ការធានាសន្តិសុខគឺមិនអាចទៅរួចឡើយ។ ខ្ញុំចង់សំដៅលើការធានាសន្តិសុខមួយ ដែលអាចការពារបានទាំងការឈ្លានពានរបស់រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *