អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់ សម្លាប់នៅក្នុងប្រទេសថៃ!

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ធំលោកលិម គិមយ៉ា ត្រូវ បានឃាតករបាញ់សម្លាប់នៅប្រទេសថៃនៅ ថ្ងៃទី៧ ខែមករានេះបន្ទាប់ពីលោកនិងគ្រួសារទើបធ្វើដំណើរចាកចេញពីខេត្តសៀមរាប។

សារព័ត៌មានថៃអ៊ីនឃ្វៃអឺរើរ៍រ (Thai Enquirer) ចុះផ្សាយនៅយប់ថ្ងៃនេះថា លោក ត្រូវបានឃាតករបាញ់សម្លាប់នៅ ក្បែរ វត្តបូវ័ន្តនិវិត្ត (Wat Bowonniwet Vihara) កណ្ដាលក្រុងបាងកកប្រទេសថៃ។

សារព័ត៌មានថៃបន្តថាឃាតករជិះម៉ូតូពណ៌ក្រហម ពាក់មួកសុវត្ថិភាពគ្មានស្លាកលេខបានបាញ់សម្លាប់លោកលិម គិមយ៉ា នៅកន្លែងកើតហេតុនិងជិះម៉ូតូគេចខ្លួនបាត់៕

Leave a Reply

Your email address will not be published. Required fields are marked *