កាលពីថ្ងៃចន្ទ(ទី១៣ខែមករា) ទីក្រុងសេអ៊ូលនិយាយថា ចំនួនកងទ័ពកូរ៉េខាងជើង បានបាត់បង់ជីវិតនិងរងរបួសជាង៣០០០នាក់ហើយ នៅក្នុងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters។
ដោយទទួលបានរបាយការណ៍ ពីទីភ្នាក់ងារចារកម្មនៃប្រទេសកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូងមួយរូប បាននិយាយថា ក្នុងចំណោមនោះ ចំនួនទាហានដែលស្លាប់ គឺមានប្រហែល៣០០នាក់ ខណៈរបួសខ្ទង់២៧០០នាក់។ បើតាមសមាជិកសភាដដែលនោះ អាជ្ញាធរកូរ៉េខាងជើង ក៏ហាក់បានណែនាំឱ្យទាហានកូរ៉េខាងជើងទាំងអស់ ត្រូវធ្វើអត្តឃាតតាមរយៈការបំផ្ទុះខ្លួនឯងផងដែរ ដើម្បីបញ្ចៀសការចាប់ខ្លួន នៅលើសមរភូមិ៕