Update៖ អ៊ីរ៉ង់ មិនមានផែនការដើម្បីប៉ុនប៉ង់សម្លាប់លោក ត្រាំ នោះទេ!

លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថាអ៊ីរ៉ង់មិនដែលមានផែនការសម្លាប់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកមកពីគណបក្សសាធារណរដ្ឋនោះឡើយ ដែលនេះជាការច្រានចោលការចោទប្រកាន់ពីលោក ត្រាំ និងរដ្ឋាភិបាលអាមេរិកនាពេលកន្លងមក។
ប្រភពពីសារព័ត៌មាន Reuters។

កាលពីខែវិច្ឆិកាកន្លងទៅ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់បុរសជាជនជាតិអ៊ីរ៉ង់ម្នាក់ ថាមានជាប់ពាក់ព័ន្ធនឹងការទទួលបញ្ជាពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឱ្យធ្វើឃាតលោក ដូណាល់ ត្រាំ បន្ទាប់ពីអាជ្ញាធរអាមេរិកបានទប់ស្កាត់ផែនការប៉ងធ្វើឃាតកុំឱ្យកើតឡើង។ បន្ថែមពីលើនេះ លោក ត្រាំ កាលពីឆ្នាំ២០២៤ ក៏បានលើកឡើងអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែរថាអ៊ីរ៉ង់ ប្រហែលជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក។
ក៏ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក NBC News កាលពីថ្ងៃអង្គារ ទី១៤ ខែមករា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានច្រានចោលការចោទប្រកាន់ទាំងនោះ។យើងមិនដែលមានផែនការ ហើយក៏នឹងមិនមានផែនការបែបនេះនោះដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version