អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនរុស្ស៊ី នឹងត្រូវបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ!

(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវចាប់ខ្លួនបានហើយ នៅព្រំដែននៃប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៤.០១.២០២៥។

ដែលនឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាម មន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា អះអាងប្រាប់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥..!។

ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជាវិញ!។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ។
ខណៈសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលីស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version