កាលពីថ្ងៃពុធ(ទី១៥ខែមករា)ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយថា ខ្លួនបានបន្ថែមក្រុមហ៊ុនអាមេរិកចំនួន 4 ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបានរបស់ខ្លួនដោយសារពួកគេលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ប្រភពពីសារព័ត៌មាន Reuters។
ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅ ដែលរួមមានក្រុមហ៊ុន Pacific Rim Defense និង Summit Technologies Inc. នឹងត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅ និងនាំចូលពីប្រទេសចិន ឬធ្វើការវិនិយោគថ្មីនៅក្នុងប្រទេសនេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕