Update៖ អ៊ុយក្រែន ប្រើយានជំនិៈលើដីគ្មានមនុស្សបើក ក្នុងសមរភូមិជាមួយរុស្ស៊ី!

ក្នុងការឈានទៅមុខថ្មីមួយនៃសង្គ្រាមដែលផ្តោតលើ បច្ចេកវិទ្យាកងពលតូច Khartiiaរបស់អ៊ុយក្រែនកំពុង ប្រើប្រាស់យានជំនិៈលើដីគ្មានមនុស្ស

បើក (UGVs) បំពាក់ដោយអាវុធដើម្បី វាយលុកជួរមុខ ជំនួសឱ្យការប្រើទាហានដើម្បីបង្កើនប្រសិទ្ធភាពនិងកាត់ បន្ថយការបាត់បង់ជីវិតផងដែរ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

កាលពីខែមុន កងពលតូច Khartiia បានបញ្ចេញវីដេអូពីតំបន់ Kharkiv បង្ហាញពីប្រតិបត្តិការ រួមបញ្ចូលទាំងការវាយលុកនិងការបោសសម្អាតមីន ដឹកនាំដោយយន្តហោះ ដ្រូន។ អង្គភាពនេះអះអាងថា នេះជាការវាយលុកលើដីដោយប្រើយានគ្មាន មនុស្សបើកតែមួយគត់ ដែលបានកត់ត្រាជាលើកដំបូង នៅក្នុងសង្គ្រាមអ៊ុយក្រែន។
ប្រតិបត្តិការនេះ បានត្រួសត្រាយផ្លូវសម្រាប់ការឈានទៅមុខដោយជោគជ័យរបស់កងថ្មើរជើង នេះបើតាមការបញ្ជាក់របស់កងពល។ អ្នកនាំពាក្យអង្គភាពបានថ្លែងថា គោលដៅ គឺផ្ទេរការឈ្លបយកការណ៍ ការបោសសម្អាតនិងការវាយប្រហារទៅឱ្យម៉ាស៊ីនដែលអាចធ្វើការជំនួសមនុស្ស ដោយហេតុនេះអាចកាត់បន្ថយការបាត់បង់ជីវិតទាហាន។
នៅឯមូលដ្ឋានរបស់ Khartiia មេបញ្ជាការកងអនុសេនាតូចម្នាក់ បានបង្ហាញយានប្រើប្រាស់លើដីគ្មានមនុស្សបើក ប្រភេទ “kamikaze” ដែលបំពាក់ដោយមីនប្រឆាំងមនុស្ស និងត្រូវបាន ប្រើប្រាស់ក្នុងការវាយប្រហារ។ ដើម្បីគេចពីការវាយប្រហារពីសត្រូវអ្នកបើកបរយានជំនិះ ទាំងនេះ ជាទូទៅត្រូវបញ្ជាពីចម្ងាយយ៉ាងតិច ២ គីឡូម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version