កាលពីថ្ងៃព្រហស្បតិ៍(ទី១៦ខែមករា) លោក Ahmed al-Sharaa មេដឹកនាំថ្មីរបស់ស៊ីរី បានប្រកាសថា ប្រទេសស៊ីរីត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ចូលទៅក្នុងតំបន់ការពារដែលបានបង្កើតឡើងជាមួយប្រទេសអ៊ីស្រាអែល។
ប្រភពពីសារព័ត៌មាន Reuters។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Al-Sharaa បានអះអាងថា អ៊ីស្រាអែលអាចពង្រីកឥទ្ធិពលក្នុងតំបន់បាន នោះគឺដោយសារវត្តមានរបស់កងជីវពលអ៊ីរ៉ង់ និងក្រុមហេសបូឡា។ ទោះជាយ៉ាងណា លោកជឿជាក់ថា កងកម្លាំងទាំងនោះ លែងមានវត្តមាននៅក្នុងប្រទេសទៀតហើយ ក្រោយការរំដោះក្រុងដាម៉ាស់បានសម្រេច៕