កាលពីព្រឹកថ្ងៃសៅរ៍(ទី១៨ខែមករា)ក្រុមមន្ត្រីនិយាយថា កងកម្លាំងរុស្ស៊ីបានបញ្ចេញដ្រូន និងមីស៉ីលព្រមគ្នាវាយប្រហារទៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៣នាក់នៅក្នុងស្រុកមួយនៃភាគកណ្តាល។
ប្រភពពីសារព័ត៌មាន Reuters។
ប្រធានរដ្ឋបាលយោធាក្រុង លោក Timur Tkachenko បានឱ្យដឹងថា ការផ្ទុះកេីតឡេីងពាសពេញផ្ទៃមេឃ នាពេលព្រឹកព្រលឹម ខណៈដែលប្រព័ន្ធការពារដែនអាកាសបានវាយលុកការវាយប្រហារនោះវិញ បណ្តាលឱ្យមនុស្ស ៣នាក់រងរបួស។ ផ្សារទំនើបមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថានីយរថភ្លើងក្រោមដីនិងបំពង់ទឹកក៏បានរងការខូចខាតផងដែរ។
អ្នកនាំពាក្យរបស់សភា លោក Dmytro Lubinets បានឱ្យដឹងថា ដំបូងកងកម្លាំងរុស្ស៊ីបាញ់យន្តហោះដ្រូន បន្ទាប់មកទេីបវាយប្រហារដោយមីស៉ីលផ្លោង។ រីឯអ្នកនាំពាក្យកងទ័ពអាកាស លោក Yuriy Ihnat បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនថាមីស៉ីលពីរគ្រាប់ដែលតម្រង់មកទីក្រុងកៀវ ត្រូវបានបំផ្លាញ ឭប៉ុន្តែមួយក្នុងចំណោមនោះត្រូវបានបាញ់ទម្លាក់នៅរយៈកម្ពស់ទាប ដែលបង្កជាការខូចខាតធ្ងន់ធ្ងរ៕