Update៖ មេដឹកនាំក្រុមហេសបូឡា បានសាទរចំពោះបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

នៅថ្ងៃសៅរ៍(ទី១៨ ខែមករា) លោក Naim Qassem មេដឹកនាំក្រុមហេសបូឡា បានសាទរដល់ប៉ាឡេស្ទីន ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយនិយាយថា វាសបញ្ជាក់ពីជំហរមិនចុះចាញ់ប្រឆាំងអ៊ីស្រាអែល។

ប្រភពពីសារព័ត៌មាន Reuters។

នេះជាការ លើក ឡើង ជាសាធារណៈលើកដំបូងនៃមេដឹកនាំក្រុមសកម្មប្រយុទ្ធនៅលីបង់គាំទ្រដោយអ៊ីរ៉ង់ចាប់ តាំងពីអ៊ីស្រាអែលនិងក្រុមហាម៉ាសឈានដល់ចំណុចរួមកាលពីថ្ងៃពុធកន្លងទៅដេីម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា។ប្រសិនបេីមិនមានការប្រែប្រួលទេ បទឈប់បាញ់នឹងចូលជាធរមាននៅថ្ងៃអាទិត្យនេះ។
លោក Qassem គូសបញ្ជាក់ថាកិច្ចព្រមព្រៀងដែលមិនផ្លាស់ប្តូរពីអ្វីដែលធ្លាប់ស្នើឡើងក្នុងខែឧសភាឆ្នាំ ២០២៤ បង្ហាញថាការប្រកាន់ជំហរមិនចុះចាញ់របស់ប៉ាឡេស្ទីន នាំឱ្យពួកគេទទួលបាននូវអ្វីដែលខ្លួនចង់បានខណៈអ៊ីស្រាអែលមិនអាចទទួលបានអ្វីដែលខ្លួនចង់បាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version