កាលពីថ្ងៃអង្គារ(ទី២១ខែមករា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែនត្រូវការកងរក្សាសន្តិភាពអឺរ៉ុប 200,000នាក់ ជាចាំបាច់ដើម្បីការពារការវាយប្រហារថ្មី របស់រុស្ស៊ីបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ។
ប្រភពពីសារព័ត៌មានReuters។
មេដឹកនាំអ៊ុយក្រែន បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសមួយថ្ងៃបន្ទាប់ពីលោក Trump បានវិលត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីការសន្យាជាច្រើនខែដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័សក៏បានជំរុញឱ្យមេដឹកនាំអឺរ៉ុបធ្វើបន្ថែមទៀតដើម្បីការពារទ្វីបនេះ។
គួរជម្រាបថា ចំនួននោះ គឺស្មើនឹងទំហំនៃកងកម្លាំងប្រដាប់អាវុធបារាំងទាំងមូល ដែលប៉ាន់ស្មានថាមានត្រឹមតែជាង 200,000 នាក់ដោយក្រសួងការពារជាតិបារាំងក្នុងឆ្នាំ 2020។
លោក Zelenskiy បាននិយាយថា យ៉ាងហោចណាស់ចំនួននោះនឹងត្រូវការជាការធានាសន្តិសុខ ប្រសិនបើកងកម្លាំងប្រដាប់អាវុធរុស្ស៊ីមានចំនួនសរុប 1.5 លាននាក់ ហើយអ៊ុយក្រែនមានត្រឹមតែ ពាក់កណ្តាលចំនួននោះ។ លោក Zelenskiy បាននិយាយថា កម្លាំងបែបនេះគ្រាន់តែជាផ្នែកនៃការធានាសន្តិសុខដែលអ៊ុយក្រែនត្រូវការ៕