(ភ្នំពេញ)៖ ក្រោយមានហេតុការណ៍ប្រជ្រៀតគ្នាស្លាប់៤នាក់ និងរបួស៥នាក់..!។
ឥឡូវអ្នកឧកញ៉ា សុខ គង់ បានប្រកាសឧបត្ថម្ភដល់អ្នកស្លាប់ក្នុងម្នាក់ៗចំនួន១៥លានរៀល និងអ្នករបួសចំនួន៤លានរៀល។
សូមជម្រាបថា គិតត្រឹមរសៀលទី២៣.០១.២០២៥ ចំនួនអ្នកស្លាប់ដោយសារប្រជ្រៀតគ្នានៅពេលរង់ចាំទទួលអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ ខណៈ៥នាក់ទៀតកំពុងជួយសង្គ្រោះ..។
-ហេតុការណ៍ដួលសន្លង់និងខ្យល់គស្លាប់នេះ បានកើតឡើងនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅព្រឹកទី២៣.០១.២០២៥។
នៅមុនកើតហេតុ អ្នកឧកញ៉ា សុខ គង់ បានធ្វើការចែកអាំងប៉ាវ ដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗត្រូវទទួលបានប្រាក់ចំនួន៤ម៉ឺនរៀល និងអង្ករចំនួន២គីឡូក្រាម។
ខណៈនោះ ក៏មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកប្រជ្រៀតគ្នាដើម្បីរង់ចាំទទួលអាំងប៉ាវ ពីអ្នកឧកញ៉ា.ទើបកើតហេតុការណ៍ខាងលើតែម្ដងទៅ។
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ក៏បានបញ្ជាក់ដែរថាជនរងគ្រោះ រួមមាន៖
*សង្គ្រោះនៅពេទ្យអង្គឌួង ចំនួន ៤នាក់ ស្លាប់ចំនួន០២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)។
-អ្នកស្លាប់ រួមមាន៖១. ឈ្មោះ ម៉ាន់ ស៉ីយ៉ាន ភេទប្រុស អាយុ៧១ឆ្នាំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
២. ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ ៦៧ឆ្នាំ ភូមិដំរៀងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
-អ្នកសង្គ្រោះបន្ទាន់៖១. ឈ្មោះ ជិន តុន ភេទប្រុស អាយុ៧៥ ឆ្នាំ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ
២. ឈ្មោះ ភេទប្រុស អាយុ (មិនទាន់ស្គាល់អត្តសញ្ញាណ)។
សង្គ្រោះនៅពេទ្យកាល់ម៉ែត្រ ចំនួន៥នាក់សង្រោះបន្ទាន់(៣នាក់)៖
១. ឈ្មោះ កែវ ភឿន អាយុ៦៥ ឆ្នាំ ភេទ ប្រុស។
២. ឈ្មោះ ហេង សានី ភេទប្រុស អាយុ ១៣ឆ្នាំ។
៣. ឈ្មោះ នូ ស៉ី ភេទស្រី អាយុ ៣៥ឆ្នាំ
ករណីនេះគាត់ទៅមើលគេ ហើយលឺថាបងខ្លួនស្លាប់ក៏សន្លប់តែម្តង។
-ករណីស្លាប់ ចំនួន២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)៖
១. ឈ្មោះ រឿន ចេក ភេទស្រី អាយុប្រហែល ៣៧ ឆ្នាំ ស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
២. ឈ្មោះ យស់ សារឿន ភេទប្រុសអាយុ ៤៥ឆ្នាំ ស្រុកកំណើត ភូមិកន្សោមអក ស្រុកកំពង់កំត្របែក ខេត្តព្រៃវែង៕