Update៖ ភ្លើងឆេះរមណីយដ្ឋានជិៈស្គី១កន្លែងនៅប្រទេសទួរគី ស្លាប់៧៦នាក់! 

មនុស្សចំនួន ៧៦នាក់បានស្លាប់ និង ៥១នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលអគ្គីភ័យបានឆាបឆេះសណ្ឋាគាររមណីយដ្ឋានជិះស្គីដ៏ពេញនិយមមួយនៅតំបន់ភ្នំ Bolu របស់ប្រទេសទួរគី ដោយបង្ខំឱ្យភ្ញៀវលោតចេញពីបង្អួច ឬព្យាយាមប្រើកម្រាលពូកដើម្បីរត់ចេញពីអាគារ។

ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។

ភ្លើងបានបង្ខំឱ្យភ្ញៀវដែលកំពុងភ័យស្លន់ស្លោ លោតចេញពីបង្អួចទាំងកណ្តាលយប់ដើម្បីគេចពីអណ្តាតភ្លើង។
រដ្ឋមន្ត្រីសុខាភិបាល លោក Kemal Memisoglu បានថ្លែង នៅឯ រមណីយដ្ឋានជិះស្គី Kartalkaya ភាគពាយព្យនៃប្រទេសតួកគីថា ហេតុការណ៍ដ៏រន្ធត់នេះ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧៦ នាក់។

អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល 3.30 ព្រឹកថ្ងៃអង្គារនៅក្នុងភោជនីយដ្ឋាននៃសណ្ឋាគារ Grand Kartal កម្ពស់ 12 ជាន់នៅក្នុងរមណីយដ្ឋាន Kartalkaya ក្នុងខេត្ត Bolu ភាគពាយព្យនៃប្រទេសទួរគី។

ទោះជាយ៉ាងណា មូលហេតុនៃអគ្គិភ័យដ៏ប្រល័យនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ នៅឡើយទេ។

រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានឡោមព័ទ្ធអគារដែលកំពុងឆេះ ខណៈដែលកម្រាលពូកពណ៌សដែលចងជាប់គ្នា ត្រូវបានគេឃើញទម្លាក់ចេញពីបង្អួចជាន់ខាងលើ ជាកន្លែងដែលភ្ញៀវព្យាយាមរត់គេចពីអណ្តាតភ្លើង៕

Leave a Reply

Your email address will not be published. Required fields are marked *