សប្បាយក្លាយជាទុក្ខ ដាច់កន្រ្តកវិលក្នុងកម្មវិធីល្ខោន នៅស្រុកស្វាយជ្រំ របួសធ្ងន់ស្រាល៣នាក់!

(ស្វាយរៀង)៖ យុវតីចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេមកមើលល្ខោន ហើយឡើងជិៈកន្រ្តកវិល ចៃដន្យដាច់ខ្ចៅធ្លាក់កន្ត្រកមកដី..!។

ហេតុការណ៍នេះ បានកើតឡើង នៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ  ខេត្តស្វាយរៀង កាលពីយប់ទី២៣.០១.២០២៥។
-លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១៖ ឈ្មោះ ខន រស្មី ភេទស្រីអាយុ១៥ឆ្នាំ(របួស) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
២៖ ឈ្មោះ ស៊ុត មករា​ ភេទស្រី អាយុ១៥ឆ្នាំ(របួស)។
៣៖ ឈ្មោះ ឌុច ស្រីមុំ ភេទស្រី អាយុ១៤ឆ្នាំ(របួស)កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយជ្រំ។

-ចំណែកម្ចាស់អាជីវកម្ម(កន្ត្រកវិល) ឈ្មោះ ប៉ុល សាវឿន ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហាំ ស្រីដើង អាយុ៣៩ឆ្នាំ។
-សេចក្ដីរាយការណ៍បានឱ្យ(ដើមរាំង)ដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មានកម្មវិធីសម្ដែងល្ខោន ក្នុងនោះក៏មានការដាក់តាំងកន្ត្រកវិល ម៉ូតូហោះ គប់ប៉េងប៉ោង និងកូនឡាន សម្រាប់ជួលឲ្យក្មេងៗជិៈលេងកម្សាន្ត។

លុះដល់យប់ដដែល ប្រជាពលរដ្ឋរួមនិងជនរងគ្រោះផងដែរ បានមកលេងកម្សាន្ត យ៉ាងច្រើនកុះករ.ហើយជនរងគ្រោះបាននាំគ្នាឡើងជិៈក្នុងកន្រ្តកវិល ចៃដន្យពេលកន្ត្រកកំពុងតែវិល ស្រាប់តែដាច់ខ្ចៅដែក ធ្លាក់មកដី បណ្ដាលឱ្យរបួសធ្ងន់ស្រាលចំនួន៣នាក់ដូចខាងលើ..។

បើតាមលោក អធិការស្រុកស្វាយជ្រំ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងហៅប្ដីប្រពន្ធដែលជាម្ចាស់កន្ត្រកវិលមកសួរនាំ..!។
ជាមួយគ្នានោះ ជនរងគ្រោះនិងម្ចាស់កន្ត្រកវិល បានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំ ឱ្យម្ចាស់កន្ត្រកវិលត្រឡប់ទៅផ្ទះវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *