Update៖ លោក ពូទីន និយាយថាប្រសិនបើលោក ត្រាំ ជាប្រធានាធិបតីអាណត្តិមុននោះសង្រ្គាមនៅអ៊ុយក្រែនមិនអាចកើតឡើងឡើយ!

កាលពីថ្ងៃសុក្រ(ទី២៤ ខែមករា) ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថាវិបត្តិសង្រ្គាមនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២ ប្រសិនបើពេលនោះលោក ត្រាំ ជាប្រធានាធិបតីគឺមិនអាចកើតមានឡើយ។
ប្រភពពីសារព័ត៌មាន AFP។

លោក ពូទីន បាននិយាយដូច្នេះថា ខ្ញុំយល់ស្របជាមួយលោក ត្រាំ ត្រង់ចំណុចដែលថាប្រសិនបើលោកជាប្រធានាធិបតីអាមេរិកបើជ័យជម្នះរបស់លោក មិនត្រូវបានគេលួច កាលពីឆ្នាំ២០២០ទេនោះ ប្រហែលជាពុំមានវិបត្តិនៅអ៊ុយក្រែនដែលលេចឡើងនៅឆ្នាំ២០២២ឡើយ។ ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៊ី ក៏បានបង្ហាញឆន្ទៈចង់ជួបលោក ត្រាំ ដើម្បីពិភាក្សាគ្នា អំពីសង្រ្គាមអ៊ុយក្រែនផងដែរ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានបង្ហាញបំណងចង់ជួបរូបលោក ឱ្យបានឆាប់ៗដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាម៕

Leave a Reply

Your email address will not be published. Required fields are marked *