Update៖ អាមេរិក និយាយថាបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់ នឹងបន្តរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ!

អាមេរិក បានប្រកាសថាកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់ដែលនាំឱ្យមានបទឈប់បាញ់នឹងបន្តរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្រោយអ៉ីស្រាអែលអះអាងថា នឹងបន្តរក្សាកងទ័ពនៅភាគខាងត្បូង។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។

បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង កំណត់ឱ្យកងកម្លាំងអ៊ីស្រាអែល ចាកចេញពីលីបង់ភាគខាងត្បូងលីបង់ ខណៈដែលអាវុធ និងយុទ្ធជនហេសបូឡា ក៏ត្រូវតែដកចេញពីតំបន់នោះដែរ ហើយដាក់ពង្រាយកងទ័ពលីបង់ជំនួសវិញ អំឡុងពេលនៃបទឈប់បាញ់ ៦០ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអាទិត្យដដែលនោះ សេតវិមានលើកឡើងថា កិច្ចព្រមព្រៀងដែលអាមេរិកសម្របសម្រួល ជាមួយលីបង់ និងអ៊ីស្រាអែល នឹងបន្តអនុវត្តដល់ថ្ងៃទី១៨ ខែកុម្ភៈ។ រដ្ឋាភិបាលលីបង់ អ៊ីស្រាអែល សហរដ្ឋអាមេរិក ក៏នឹងចាប់ផ្តើមការចរចា ដើម្បីបញ្ជូនត្រឡប់មកវិញនូវអ្នកទោសលីបង់ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ផងដែរ។
នៅថ្ងៃឱសានវាទនៃបទឈប់បាញ់ អាជ្ញាធរលីបង់បារាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនស៉ីវិលលីបង់ យ៉ាងតិច ១១ នាក់ នៅភាគខាងត្បូងប្រទេស ខណៈដែលប្រជាជនរាប់ពាន់នាក់ព្យាយាម វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *