Update៖ លោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបគ្នាក្នុងពេលឆាប់ៗ!

សេចក្តីរាយការណ៍ពីវិមាន Downing Street បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ក្រោយការសន្ទនាតាមទូរសព្ទ កាលពីថ្ងៃអាទិត្យ(ទី២៦ខែមករា)។

ប្រភពពីសារព័ត៌មាន Reuters។

ជំនួបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Starmer ក្នុងការពង្រឹង ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មី។
ភាគីទាំងពីរបានពិភាក្សាអំពី ទំនាក់ទំនងដ៏កក់ក្តៅ រវាងប្រទេសទាំងពីរ ហើយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងការគោរពចំពោះគ្រួសាររាជវង្ស អង់គ្លេស។
ពួកគេក៏បានពិភាក្សាពីបញ្ហាមជ្ឈិមបូព៌ា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ផងដែរ។
លោក Starmer កំពុងស្វែងរកប្រភពវិនិយោគថ្មី ដើម្បីជំរុញសេដ្ឋកិច្ចអង់គ្លេស ដែលកំពុងតែទ្រឹង។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍មិនបានលើកឡើងពីបញ្ហា ចំណាយលើវិស័យការពារជាតិ ដែលជាចំណុចររសើបមួយរវាងប្រទេសទាំងពីរនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version