Update៖ អាល្លឺម៉ង់ បដិសេធការអំពាវនាវរបស់លោក ត្រាំ ដែលឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា!

កាលពីថ្ងៃចន្ទ(ទី២៧ខែមករា)ក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ថាប្រជាជនប៉ាឡេស្ទីន មិនត្រូវត្រូវបានបណ្តេញចេញពីតំបន់ហ្គាហ្សានោះទេ។ ការបដិសេធនេះគឺជាការឆ្លើយតបដោយប្រយោលទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីលទ្ធភាពនៃការតាំងទីលំនៅថ្មី របស់ជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។

ប្រភពពីសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ថា ទីក្រុងប៊ែរឡាំងគាំទ្រជំហររួមរបស់ សហភាពអឺរ៉ុប ដៃគូអារ៉ាប់ និងអង្គការសហប្រជាជាតិ ដែលថាប្រជាជនប៉ាឡេស្ទីនមិនត្រូវ បណ្តេញចេញពីហ្គាហ្សា ហើយក៏មិនគួរមានការ កាន់កាប់ជាអចិន្ត្រៃយ៍ដោយអ៊ីស្រាអែលនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version