កាលពីថ្ងៃអង្គារ(ទី២៨ ខែមករា) លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ភ័យខ្លាចចំពោះការចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន បានច្រានចោលលទ្ធភាពជួបនិយាយគ្នាដោយផ្ទាល់ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន។
ប្រភពពីព័ត៌មាន AFP។
លោក ហ្សេលេនស្គី បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះ លោក ពូទីន បានបញ្ជាក់ឱ្យឃើញជាថ្មីម្តងទៀតថា រូបលោកភ័យខ្លាច ចំពោះការចរចា… ខ្លាចមេដឹកនាំដែលរឹងមាំ ហើយធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីអូសបន្លាយសង្រ្គាម»។ ការលើកឡើងរបស់ លោក ហ្សេលេនស្គី គឺបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ការចរចាជាមួយអ៊ុយក្រែន អាចទៅរួច ប៉ុន្តែមិនមែនជាមួយ លោក ហ្សេលេនស្គី នោះទេ៕