មន្ត្រីម្នាក់បាននិយាយថាមនុស្ស 20 នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅប្រទេសស៊ូដង់ខាងត្បូងកាលពីព្រឹកថ្ងៃពុធ(ទី២៩ខែមករា)ដោយបន្សល់ទុកតែអ្នកនៅរស់រានមានជីវិតម្នាក់។
ប្រភពពីសារព័ត៌មានAnadolu។
យន្តហោះដែលកំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Juba បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងនៅជិតតំបន់ប្រេងក្នុង Unity State។
លោក Gatwech Bipal រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់រដ្ឋបានប្រាប់ Anadolu ថា “មនុស្ស 20 នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និងម្នាក់នៅរស់រានមានជីវិត ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងបានចូលមន្ទីរពេទ្យក្នុងរដ្ឋ Unity State”។
ក្នុងចំណោមជនរងគ្រោះមានជនជាតិចិន ពីរនាក់ឥណ្ឌាម្នាក់និងជនជាតិអ៊ូហ្គង់ដា ពីរ នាក់។
អ្នកដំណើរគឺជាបុគ្គលិកនៃក្រុមហ៊ុនប្រេង Greater Pioneer Operating Company Ltd.
ប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir Mayardit បានបញ្ជាឱ្យស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ៕