នៅដើមឆ្នាំ២០២៥កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន២ក្បាលទៀត ដែលគេប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង!

(ភ្នំពេញ)៖ នៅដើមឆ្នាំ២០២៥នេះកម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន២ក្បាល ទៀតដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះត្រូវបាន ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការWWF។

ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណកូនផ្សោតកើតថ្មីទីកាលពីរសៀលនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ នៅត្រង់អន្លង់ត្បូងខ្លា ក្នុងភូមិសាស្ត្រភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតមេដែលមានលេខកូដ៨៩។
សូមជម្រាបថានេះជាកូនផ្សោតទី២ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដោយកូនផ្សោតកើតថ្មីទី១ក្នុងឆ្នាំ២០២៥ត្រូវក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពោលគឺក្រោយតែមួយថ្ងៃប៉ុណ្ណោះ មុនពេលប្រទះឃើញកូនផ្សោតកើតថ្មីទី២។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផលដែលមានលេខទូរស័្ទព្ទ០១២៨៩៧៩៤៣-០១១៣៥៥៨៨-០៩៩៧៩១៩១៩ ០៩២៩១៨១៤៤-និង ០១៧៨១៨៣៨២៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version