សម្តេចធិបតី មានប្រសាសន៍ថាការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបាន៦៥.៥៥ភាគរយហើយ!

(ភ្នំពេញ)៖ គឹតត្រឹមថ្ងៃទី ២៤ មករា ២០២៥ គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបាន ៦៥.៥៥ភាគរយហើយដោយគ្រោងបញ្ចប់នៅ ខែមិថុនា ឆ្នាំ២០២៦» ។

នេះជាការលើកឡើងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅកាលបីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបាន បន្តថា ការងារដែលអនុវត្តន៍បាននោះរួមមាន ៖
ក)អាងទឹក-អាងទឹកពង្រ បញ្ចប់១០០ភាគរយ-អាងទឹកវាំងហែងបានបញ្ចប់១០០%-អាងទឹកកន្សែង ៩៩ភាគរយខ)ប្រព័ន្ធប្រឡាយខ្នាតធំ-MC1-1=៣,២២គម អនុវត្តបាន៩៩ភាគរយ-MC1-2=៣២,៣៩គម អនុវត្តបាន៨៥-MC2=១៦,៤២គម= ៩៥.០៤ភាគរយ-MC3-1=២៨,៣៥គម= ៣៨%-MC3-2=៧,២២គម= ៩៨.០៥ភាគរយ-សំណង់សិល្បៈការ្យបានសាងសង់បញ្ចប់ចំនួន ១៣៤សំណង់ និងកំពុងដំណើរការសាងសង់ចំនួន១០សំណង់ទៀត ក្នុងចំណោមសំណង់សិល្បការ្យសរុប ២១៣ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា៖«នៅពេលសាងសង់ប្រព័ន្ធធារាសាស្ត្រនេះរួច នឹងអាចជួយស្រោចស្រពស្រូវវស្សាបានចំនួន ២៨ ៣៦៤ហិកតា និងស្រូវប្រាំងបានចំនួន ១៣៨២៧ហិកតាកឺស្ថិតក្នុងឃុំ-សង្កាត់ ចំនួន១២នៃស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version