មន្ដ្រីកសិកម្មឃុំ កំពុងជំរុញផលិតផលកសិកម្មឲ្យមានទីផ្សារនឹងផ្សព្វផ្សាយវិស័យកសិកម្មឲ្យមានការអភិវឌ្ឍន៍!

(ភ្នំពេញ)មន្រ្តីកសិកម្មឃុំ កំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្ម បង្កើនគុណភាពផលិតផលកសិកម្ម និងសម្របសម្រួលទីផ្សារកសិផលជូនកសិករ។ លើសពីនេះទៀត មន្រ្តីកសិកម្មឃុំបានចូលរួមផ្សព្វផ្សាយពីកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម និងតម្លៃស្រូវសើម ដោយផ្ទាល់ជាមួយកសិករ និងតាមប្រព័ន្ធបណ្ដាញសង្គមយ៉ាងសកម្ម។

នៅក្នុងឆ្នាំ២០២៥នេះ មន្ដ្រីកសិកម្មឃុំចំនួន ១ ០០០នាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេសកម្ពុជា បន្ថែមលើមន្ដ្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលមានស្រាប់ និងកំពុងបម្រើអ៊ំពូមីងប្រជាកសិករ ដោយឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version