ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះ សមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគម!

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគម ដែលតម្កល់នៅក្រសួងមហាផ្ទៃ ។

បន្ទាប់ពីបុគ្គលឈ្មោះ ថង ប៊ុនថេង ដែលហៅខ្លួនឯងថា សក្ខី ភគវន្ត បានរិះគន់ថា បួសជាសង្ឈជាបន្ទុករបស់ពលរដ្ឋ និងថាព្រះត្រៃបិដកជាបិដកមិនគ្រប់ទឹក។

-ក្រោយលើកឡើងបែបនេះ បុគ្គល ថង ប៊ុនថេង ត្រូវរងប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។

បុគ្គល ថង ប៊ុនថេង ក៏ត្រូវបានក្រសួងធម្មការ និងសាសនា កោះហៅឱ្យចូលប្រជុំ និងឱ្យសូមទោសចំពោះពាក្យសម្ដីរបស់ខ្លួន ចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ។

បន្ថែមពីនេះក្រសួងធម្មការ និងសាសនា សម្រេចបញ្ជូនសំណុំរឿងសមាគមទេវ សក្ខី ភគវន្ត ទៅឱ្យក្រសួងមហាផ្ទៃ ដើម្បី ពិនិត្យតាមផ្លូវច្បាប់ និងឈានដល់លុបសមាគម៕

Leave a Reply

Your email address will not be published. Required fields are marked *