Update៖ មេដឹកនាំអ៊ីរ៉ង់ បានជួបថ្នាក់ដឹកនាំនៃក្រុមហាម៉ាស់នៅក្នុងទីក្រុងតេហេរ៉ង់!

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថាមេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានជួបមេដឹកនាំស្តីទីរបស់ក្រុមហាម៉ាស់ លោក Khalil al-Hayya និងថ្នាក់ដឹកពីរនាក់ផ្សេងទៀតនៃក្រុមនេះនៅក្នុងទីក្រុង Tehran នាថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
ប្រភពពីសារព័ត៌មាន Reuters។

លោក Khamenei បានប្រាប់គណៈប្រតិភូប៉ាឡេស្ទីន ដូច្នេះថា « អ្នកបានកម្ចាត់របបអ៊ីស្រាអែល ដែលជាការពិតការបរាជ័យរបស់អាមេរិក។ អ្នកមិនបានអនុញ្ញាតឱ្យពួកគេសម្រេចបាន នូវគោលដៅណាមួយរបស់ពួកគេទេ»។
លោក Mohammad Darwish ប្រធានក្រុមប្រឹក្សាដឹកនាំហាម៉ាស់និងមន្ត្រីកំពូលហាម៉ាស់ លោក Nizar Awadallah បានបង្ហាញរបាយការណ៍ស្តីពីបច្ចុប្បន្នភាពតំបន់ហ្កាហ្សា West Bank និងជោគជ័យដែលក្រុមរបស់ខ្លួនសម្រេចបាន ទៅកាន់លោក Khamenei៕

Leave a Reply

Your email address will not be published. Required fields are marked *