(ឧត្ដរមានជ័យ)៖ ក្រោយផ្ទុះការរិៈគន់ពេញបណ្ដាញសង្គម ពាក់ព័ន្ធស្នងការខេត្តឧត្ដរមានជ័យ ចាប់ឃាត់ខ្លួនលោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់គេហទំព័រ”មាតុភូមិ”ប្រចាំខេត្តឧត្តរមានជ័យ និងឈ្មោះ ពែង ពុយ ភេទប្រុស អាយុ៤៤ឆ្នាំ(មុខរបរ អ្នកបកប្រែភាសាថៃ) បញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់.!។
ដោយគ្រាន់តែពួកគេមានបំណងល្អ ដឹកគ្រាប់មីនតោនចំនួន១គ្រាប់ មកប្រគល់ឱ្យនគរបាល នៃប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់.ក្រុងសំរោង.ដើម្បីរក្សាទុក!។
ឥឡូវនៅថ្ងៃទី១០.០២.២០២៥ តុលាការខេត្តឧត្ដរមានជ័យ បានសម្រេច ធ្វើការអប់រំ រួចដោះលែងលោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ ឱ្យមានសេរីភាពវិញហើយ…។
-គួរម្លឹកថា កាលពីថ្ងៃទី០៨.០២.២០២៥ តំណាងអយ្យការអមសាលាដំបូង ខេត្តឧត្ដរមានជ័យ បានចោទប្រកាន់ លោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ ពីបទ៖ បោះបង់វត្ថុគ្រឿងផ្ទុះដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិ ផ្តន្ទាទោសតាមមាត្រា៤៩១ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៖ ០២២ ដសបស ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការ បន្តតាមនីតិវិធី។
-ជុំវិញការឃាត់ខ្លួន និងចោទប្រកាន់នេះដែរ បានធ្វើឱ្យមហាជន ពិសេសបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស សម្ដែងការសោកស្ដាយ និងអាណិតអាសូរ.ជាពន់ពេក ទៅលើលោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ។
ព្រោះថា លោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ ខំមានបំណងល្អ ដោយដឹកគ្រាប់មីនតោនចំនួន១គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ យកមកប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ដើម្បីរក្សាទុកប៉ុណ្ណោះ គឺគ្មានបំណងអាក្រក់អ្វីឡើយ..!។
ប៉ុន្តែផ្ទុយទៅវិញពេលពួកគាត់ កំពុងប្រគល់ជូនសមត្ថកិច្ច ដោយបើកជំហរ.កាលពីយប់ទី០៦.០២.២០២៥ បែរជាត្រូវឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមច្បាប់..!។
ករណីនេះអ្នកនាំពាក្យស្នងការខេត្តឧត្តរមានជ័យ ចាត់ទុកថា នេះជាទង្វើ
លួចគ្រាប់មីន ពីតំបន់ស.ព្រំដែនកម្ពុជា.ថៃ និងដឹកជញ្ជូនគ្រាប់មីន ដោយគ្មានការអនុញ្ញាត..!។
ជុំវិញរឿងនេះ បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស បានសម្ដែងការតក់ស្លុត
និងរន្ធត់ចិត្តជាខ្លាំង!។
ទៅលើលោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ ដែលមានបំណងល្អសោះ ខំដឹកគ្រាប់មីន មកប្រគល់ឱ្យអាជ្ញាធរ..!។
ហើយក៏ត្រូវជួបរឿង ដែលនឹកស្មានមិនដល់ គឺសមត្ថកិច្ចយកច្បាប់មកអនុវត្តលើពួកគាត់ ដោយគ្មានការយោគយល់…!។
-ទន្ទឹមនិងនេះ ប្រជាពលរដ្ឋទូទៅ.បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ក៏បានស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ដោះលែងពួកគាត់វិញ ដោយក្ដីអនុគ្រោះ..!!។
ដោយផ្អែកថា ជនត្រូវចោទខាងលើពុំមានបំណង ជួញដូរអាវុធគ្រឿងផ្ទុះ ឬមានចេតនាទៅបំផ្ទុះ ដើម្បីបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។
-នេះគ្រាន់តែជាការ ឈឺឆ្អាលខុសរឿង.មានបំណងល្អ.ប៉ុន្តែជួបរឿងអាក្រក់ប៉ុណ្ណោះ។
លុះដល់ថ្ងៃត្រង់ក្នុងថ្ងៃទី១០.០២.២០២៥ លោក ទឺ ពិទូ និងលោក ពែង ពុយ ក៏ត្រូវបានដោះលែងវិញ៕



