Update៖ ដាច់ចរន្តអគ្គិសនីទូទាំងប្រទេសស្រីលង្កាដោយសារសត្វស្វាមួយក្បាល!

មន្ត្រីរដ្ឋាភិបាលស្រីលង្កា បានឱ្យដឹងកាលពីថ្ងៃអាទិត្យ(ទី៩ខែកុម្ភៈ)ថា សត្វស្វាមួយក្បាលបានចូលអុកឡុកសា្ថនីយអគ្គីសនីមួយកន្លែងនៃតំបន់ជាយរដ្ឋធានី Colombo ដោយបង្កឱ្យដាច់ចរន្តអគ្គីសនីនៅទូទាំងប្រទេស។
ប្រភពពីសារព័ត៌មានVNExpress។

ការដាច់ចរន្តអគ្គិសនីបានកើតឡើងនៅម៉ោងប្រហែល ១១៖៣០នាទីព្រឹក កាលពីថ្ងៃអាទិត្យ។ រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានប្រាប់ក្រុមអ្នកសារព័ត៌មានថាមានសត្វស្វា មួយក្បាល បានប៉ះនឹង ម៉ាស៊ីនផលិតអគ្គិសនី ដោយបណ្ដាលឱ្យប្រព័ន្ធគាំងដំណើរការ។

អគ្គិសនីត្រូវបានស្ដារឡើងវិញទាំងស្រុង នៅទូទាំងប្រទេសស្រីលង្កានៅម៉ោងប្រហែល ៦ល្ងាច (ម៉ោងក្នុងតំបន់) ហើយការដាច់ចរន្តអគ្គិសនីនេះ ក៏បានធ្វើឱ្យដាច់ការផ្គត់ផ្គង់ទឹកស្អាតផងដែរ។

ស្រីលង្កា ធ្លាប់ជួបប្រទះបញ្ហារអាក់រអួល និងដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនខែ កាលពីខែរដូវក្ដៅឆ្នាំ២០២២ នៅពេលប្រទេសមួយនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *