សម្ដេចតេជោ ថ្លែងថា ប្រធានព្រឹទ្ធសភា គ្មានសិទ្ធិបញ្ជារដ្ឋាភិបាលឡើយ គឺមានតែនាយករដ្ឋមន្ត្រីមួយគត់!

(កណ្តាល)៖ ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ(វត្តព្រះឥន្ទសាមគ្គីធម៌) ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខេត្តកណ្តាល នាព្រឹកទី១១.០២.២០២៥។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងតំណែងជាប្រធានព្រឹទ្ធសភា សុន្ទរកថារបស់សម្ដេចលែងមានចរិត បង្គាប់បញ្ជាដូចពេលជានាយករដ្ឋមន្ត្រីទៀតហើយ ព្រោះប្រធានព្រឹទ្ធសភា គ្មានសិទ្ធិបញ្ជារដ្ឋាភិបាលឡើយ។
សម្ដេចថ្លែងថា មានតែនាយករដ្ឋមន្ត្រីមួយគត់ ដែលអាចបញ្ជារដ្ឋាភិបាលបាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version