កាលថ្ងៃពុធ(ទី១២ខែកុម្ភៈ) វិមានក្រឹមឡាំងបានចេញមកច្រានចោលយ៉ាងដាច់ខាតនូវក្នុងការដោះដូរទឹកដីដែលខ្លួនកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ីដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters។
ការប្រកាសនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត The Guardian អំពីលទ្ធភាពនៃការផ្តល់ជូនរុស្ស៊ី នូវការដោះដូរទឹកដីដោយផ្ទាល់ដើម្បីបញ្ចប់សង្រ្គាម។ លោក Zelenskiy បានស្នើឱ្យមានការដោះដូរផ្នែកខ្លះ នៃតំបន់ Kursk ដែលកាន់កាប់ដោយអ៊ុយក្រែន សម្រាប់ទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលសំណើនេះយ៉ាងដាច់ខាត ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថានេះមិនអាចទៅរួចទេ។ រុស្ស៊ីមិនដែលពិភាក្សាទេ ហើយនឹងមិនពិភាក្សាអំពីការដោះដូរទឹកដីរបស់ខ្លួនឡើយ៕