ប្រធានាធិបតីទួរគី Recep Tayyip Erdogan កាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែកុម្ភៈ)បានជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif នៅរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន។
ប្រភពពីសារព័ត៌មានAnadolu។
លោក Erdogan ដែលបានមកដល់ទីក្រុង Islamabad សម្រាប់កិច្ចពិភាក្សាផ្លូវការបានពិភាក្សាជាមួយលោក Sharif នៅការិយាល័យនាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំបិទទ្វារទៅកាន់អ្នកសារព័ត៌មាន។
មន្ត្រីតួកគីជាន់ខ្ពស់ជាច្រើនរូបបានអមដំណើរលោក Erdogan រួមទាំងរដ្ឋមន្ត្រីការបរទេស Hakan Fidan រដ្ឋមន្ត្រីថាមពល និងធនធានធម្មជាតិ Alparslan Bayraktar រដ្ឋមន្ត្រីការពារជាតិ Yasar Guler រដ្ឋមន្ត្រីឧស្សាហកម្ម និងបច្ចេកវិទ្យា Mehmet Fatih Kacir រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើ Ibrahim Yumakli រដ្ឋមន្ត្រីពាណិជ្ជកម្ម Omer Borat និងនាយកទំនាក់ទំនង Fahrettin Altun ។
ទោះជាយ៉ាងណា ព័ត៌មាន លម្អិត បន្ថែម អំពី ការ ពិភាក្សា មិន ទាន់ មាន នៅ ឡើយ ទេ៕