Update៖ ប្រធានាធិបតីបារាំង ថាមានតែលោក ហ្សេលេនស្គីម្នាក់គត់ ដែលអាចចរចាតំណាងឱ្យអ៊ុយក្រែនបាន!

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាមានតែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តែម្នាក់គត់ដែលអាចចរចាតំណាងឱ្យប្រទេស របស់លោកបាន។

ប្រភពពីសារព័ត៌មាន Reuters។

លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ។ បើតាមមេដឹកនាំបារាំងរូបនេះ ក្នុងពេលនេះសំណួរមានតែមួយគត់ ថាតើលោកប្រធានាធិបតី ពូទីន ពិតជាមានភាពប្រាកដប្រជា និងមានឆន្ទៈគួរឱ្យទុកចិត្តបានក្នុងការទទួលយកបទឈប់បាញ់ ដែរឬក៏យ៉ាងណា? ហើយ បន្ទាប់ពីនោះ វាអាស្រ័យលើអ៊ុយក្រែនជាអ្នកចរចាជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាទាំងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញពី គោលបំណងចង់បានសន្តិភាពនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរូបលោក កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ ហើយលោក ត្រាំ បានបញ្ជាឱ្យមន្ត្រីកំពូលៗរបស់អាមេរិក ចាប់ផ្ដើមកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version