Update៖ អូស្រ្តាលី ថាយន្តហោះចម្បាំងចិន បើកបរដោយខ្វះការប្រុងប្រយ័ត្ន បង្កហានិភ័យដល់យន្តហោះខ្លួន!

អូស្រ្តាលីបាននិយាយថា យន្តហោះចម្បាំងចិន១គ្រឿង បានធ្វើសកម្មភាពប្រកបដោយភាពគ្រោះថ្នាក់ និងខ្វះវិជ្ជាជីវៈ មកលើយន្តហោះល្បាតរបស់យោធាអូស្រ្តាលី នៅលើសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ(ទី១១ខែកុម្ភៈ)។

ប្រភពពីសារព័ត៌មាន Reuters។

ក្រសួងការពារជាតិអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា យន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ១គ្រឿង របស់កងទ័ពអាកាសអូស្រ្តាលី បានធ្វើប្រតិបត្តិការជាប្រចាំរបស់ខ្លួន លើសមុទ្រចិនខាងត្បូង នៅពេលដែលយន្តហោះចម្បាំង J-16 ១គ្រឿង របស់កងទ័ពអាកាសចិន ស្រាប់តែបានមកទម្លាក់កម្ទេចផ្កាភ្លើង នៅកៀកនឹងយន្តហោះ P-8A ។
ខណៈវាគឺជាទង្វើគ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ ដែលបង្កហានិភ័យទាំងចំពោះយន្តហោះនោះផ្ទាល់ និងក្រុមការងារនៅលើយន្តហោះ។
ក្រសួងការពារជាតិអូស្រ្តាលី ក៏បានឱ្យដឹងពី ការប្រទះឃើញវត្តមាននាវាយោធាចិនប៉ុន្មានគ្រឿង ធ្វើប្រតិបត្តិការ នៅក្បែរភាគខាងជើងប្រទេសអូស្រ្តាលីផងដែរ ហើយបានសង្កត់ធ្ងន់ដូច្នេះថាអូស្រ្តាលីគោរពសិទ្ធិរបស់ប្រទេសទាំងអស់ ក្នុងការអនុវត្តសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរឆ្លងកាត់ ស្របទៅតាមច្បាប់អន្តរជាតិ ដូចដែលយើងរំពឹង ប្រទេសដទៃទៀត គោរពសិទ្ធិរបស់អូស្រ្តាលី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version