(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងនោះក្រសួងបញ្ជាក់ថា៖
ខ្យល់មូសុងឦសានសម្ពាធទាបគ្របលើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ខែកុម្ភៈដល់ថ្ងៃទី១៩កុម្ភៈឆ្នាំ២០២៥
១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ខ្យល់បក់មក ពីទិសបូព៌និងអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបងកំពង់ឆ្នាំង កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង កណ្តាល និងតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃ ដី១០%។
២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរម៣៣°C។ ខ្យល់បក់ មកពីបូព៌និងអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ និងប៉ៃលិន អាចមាន ភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។
៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា្ន២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C ។ ខ្យល់បក់មកពីទិសបូព៌និងអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពតកែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើ ផ្ទៃដី១៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕