បញ្ជូនខ្លួនជនជាតិវៀតណាម៥នាក់ទៅតុលាការ ករណីជួញដូរគ្រឿងញៀននិងរក្សាទុកអាវុធដោយខុសច្បាប់!

(ស្វាយរៀង)៖ កម្លាំនគរបាលជំនាញបានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាមចំនួន៥នាក់ រួមជាមួយវត្ថុតាងទៅកាន់តុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីជួញដូរ រក្សាទុកប្រើប្រាស់គ្រឿងញៀនញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់។

មន្ត្រីនគរបាលបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៥ថា ជនសង្ស័យភេទប្រុសមានចំនួន៥នាក់ អាយុចាប់ពី២៨ ឆ្នាំដល់៣៨ឆ្នាំ។
មន្ត្រីដដែលបានបន្តថាបន្តថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥នាក់និងដកហូតសម្ភារ:វត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ១៦៩៣,៣៧ក្រាម-ថ្នាំញៀនប្រភេទ អិចស្តាសីទម្ងន់២៣៤៣,៩៥ក្រាម-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់៦៣៥,១៦ក្រាម(សរុបសារធាតុញៀនទម្ងន់ ៤៦២៨,៨៩ក្រាម) ៤kg៦២៨,៨៩g-អាវុធខ្លី០៥ដើម បង់០៥ គ្រាប់៥៤គ្រាប់-រថយន្ត ០១ គ្រឿង- ម៉ូតូ០២ គ្រឿង-លិខិតឆ្លងដែន ០២ ក្បាល – អត្តសញ្ញាណប័ណ្ណវៀតណាម០១ សន្លឹក -ប្រាក់ដុល្លារ1000$ -ប្រាក់ដុង ៤.០០០.០០០ដុងរួមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version