Update៖ រុស្ស៊ីថា ខ្លួនបានបាញ់ទម្លាក់ដ្រូន៩០គ្រឿងនិងមីស៉ីល១គ្រាប់ របស់អ៊ុយក្រែន!

កាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ) រុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនចំនួន៩០គ្រឿងរបស់អ៊ុយក្រែន ក្នុងនោះរាប់សិបគ្រឿង នៅលើសមុទ្រ Azov ព្រមទាំងមីស៉ីលគ្រូសប្រឆាំងនាវា១គ្រាប់។

ប្រភពពីសារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាកាលពីវេលាយប់កន្លងទៅនេះ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ស្ទាក់និងកម្ទេច ដ្រូនអ៊ុយក្រែនសរុប៩០គ្រឿង និងមីស៉ីល Neptune ១គ្រាប់ ដោយមិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ដ្រូនទាំងនោះ ត្រូវបានបាញ់ស្កាត់ នៅតំបន់ចំនួន៨ រួមមាន៣៨គ្រឿង លើសមុទ្រ Azov, ២៤គ្រឿង លើតំបន់ Krasnodar និង១៥គ្រឿង នៅលើឧបទ្វីបគ្រីមៀ។
គួរបញ្ជាក់ថា ការវាយប្រហារខាងលើកើតឡើង ស្របពេលដែល ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីគឺលោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន បាននិយាយថា អ្នកទាំងពីរចង់បើកកិច្ចចរចាជាបន្ទាន់ ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមអ៊ុយក្រែន ដែលផ្ទុះឡើងជិត៣ឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version