Update៖ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានក្រឡាប់ អំឡុងពេលចុះចតនៅប្រទេសកាណាដា!

យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines បានក្រឡាប់ផ្ងារជើង អំឡុងពេលចុះចត នៅអាកាសយានដ្ឋាន Toronto Pearson នៃប្រទេសកាណាដា កាលពីថ្ងៃចន្ទ(ទី១៧ ខែកុម្ភៈ)ចំពេលដែលមានខ្យល់បក់ខ្លាំង ក្រោយព្យុះព្រិល ប៉ុន្តែហេតុការណ៍នោះ មិនបានបង្កឱ្យមានមនុស្សបាត់បង់ជីវិតឡើយ។

ប្រភពពីសារព័ត៌មាន Reuters។

ទោះជាបែបនេះក្តី មនុស្ស១៨នាក់ ក្នុងចំណោម៨០នាក់ ដែលស្ថិតនៅលើយន្តហោះ បានរងរបួស ក្នុងនោះ៣នាក់ ស្ថិតក្នុងសភាពធ្ងន់។ បើតាមអាកាសចរណ៍ Delta យន្តហោះខាងលើមានប្រភេទ CRJ900 ធ្វើប្រតិបត្តិការដោយបុត្រសម្ព័ន្ធរបស់ខ្លួន ហៅថា Endeavor Air និងមានផ្ទុកអ្នកដំណើរ៧៦នាក់ រួមជាមួយក្រុមការងារយន្តហោះ៤នាក់។ ជើងហោះហើរនោះ មានប្រភពមកពី អាកាសយានដ្ឋាន Minneapolis-St. Paul នៃរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version