(សៀមរាប)៖ អង្គភាពនគរបាលទេចរណ៍ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានកោះអញ្ជើញអ្នកបកប្រែភាសាបន្ត ពីមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់ទេសចរកូរ៉េ មកធ្វើការអប់រំណែនាំ ធ្វេីកិច្ចសន្យានិងលិខិតសុំទោសជាសាធារណៈ លើករណីដែលគាត់បានបន្ទោបង់(នោមដាក់ដប)នៅបរិវេណផ្លូវចូលខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត ដោយមូលហេតុគាត់មានជំងឺខ្សោយតម្រងនោមរ៊ាំរ៉ៃ មិនអាចគ្រប់គ្រងការបន្ទោបង់របស់គាត់បានទាន់ពេលវេលា ជាចុងក្រោយគាត់បានធ្វើកិច្ចសន្យា ហើយចេញវីដេអូសុំទោសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ដេីម្បីកុំឱ្យមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូនៃប្រាង្គប្រាសាទ ភ្ញៀវទេសចរ ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គាត់បានស្ម័គ្រចិត្តប្រគល់អាជ្ញាប័ណ្ណមកឲ្យខាងមន្ទីរទេសចរណ៍ ដើម្បីរក្សាទុកបណ្តោះអាសន្ន។ ហើយពេលព្យាបាលបានធូស្រាលពីជំងឺគាត់នឹងស្នេីសុំការសម្រេចជាថ្មីពីស្ថាប័នជំនាញ៕