Update៖ រុស្ស៊ីអះអាងថា ខ្លួនដណ្ដើមបានភូមិចំនួន៣ទៀត នៅភាគខាងកើតអ៊ុយក្រែន!

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រ(ទី២១ខែកុម្ភៈ)ថា កងកម្លាំងរបស់ខ្លួនបាន គ្រប់គ្រងភូមិចំនួន ៣បន្ថែមទៀត ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ ភូមិទាំង៣នោះ រួមមាន Nadiivka, Novosilka និង Novoocheretuvate។

ប្រភពពីសារព័ត៌មានReuters។

ទោះបីជារុស្ស៊ី បានចាប់ផ្តើមកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាមក៏ដោយ ក៏កងកម្លាំងរបស់ខ្លួននៅតែបន្តធ្វើការរុលទៅមុខបន្តិចម្តងៗក្នុងតំបន់ Donetsk ដែលជាតំបន់ទីប្រជុំជន និងឧស្សាហកម្មដ៏សំខាន់។ ផ្នែកខ្លះនៃតំបន់នេះត្រូវបានគ្រប់គ្រងដោយក្រុមគាំទ្ររុស្ស៊ី តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ រុស្ស៊ីបានប្រកាសដាក់បញ្ចូលតំបន់ Donetsk និងតំបន់អ៊ុយក្រែនចំនួនបីផ្សេងទៀត ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ទោះបីជាកងកម្លាំងរបស់ប្រទេសនេះ មិនបានគ្រប់គ្រងតំបន់ទាំងនោះ ទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *