ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកសុខចិត្តបោះបង់តំណែង ប្រសិនបើការចាកចេញនេះ មានសន្តិភាពសម្រាប់អ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters។
នៅពេលត្រូវបានសួរថា តើលោកមានការត្រៀមខ្លួន ចាកចេញពីតំណែងទេ ប្រសិនបើវានឹងនាំមកនូវការធានាសន្តិភាព? លោក ហ្សេលេនស្គី បញ្ជាក់ថា ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ប្រសិនបើ ដើម្បីសន្តិភាពអ៊ុយក្រែន ប្រសិនបើអ្នកពិតជាត្រូវការឱ្យខ្ញុំចាកចេញពីមុខតំណែងរបស់ខ្ញុំ។
ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ទំនងជាចង់ឆ្លើយតបនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យមានការបោះឆ្នោត ហើយថែមទាំងហៅរូបលោក ជាជនផ្តាច់ការទៀត ជុំវិញការបន្តដឹកនាំអ៊ុយក្រែនក្នុងអាណត្តិ៥ឆ្នាំ៕