បុរសបែកថ្នាំម្នាក់ ដុតផ្ទះម្តាយមីងឆេះរាលដាលដល់ផ្ទះអ្នកដទៃ សរុបឆេះអស់២ខ្នង!

(រតនគិរី)៖ ផ្ទះឈើចំនួន២ខ្នង ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ព្រមទាំងទ្រព្យសម្បត្តិអស់គ្មានសល់។

ហេតុការណ៍នេះ បណ្តាលមកពីក្មួយប្រុសម្ចាស់ផ្ទះម្នាក់ បានលួចដុតហើយបានប្រើកាបិតកាប់លើជីតារបស់ខ្លួន បណ្តាលឲ្យរងរបួសថែមទៀតផង។ ខណ:ក្មួយប្រុសម្ចាស់ផ្ទះរូបនោះ បានប្រើប្រាស់ថ្នាំញៀនហួសកម្រិត។

ហេតុការណ៍នេះ បានកើតឡើងស្ថិតក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរីកាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ ។

លោក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣កុម្ភ:ថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត សមត្ថកិច្ចនគរបាលបានចុះស្រាវជ្រាវមុខសញ្ញានិងឈានទៅដល់ចាប់ជនសង្ស័យបានភ្លលាមៗ។
ជននោះ ឈ្មោះ រម៉ាម ដាង អាយុ២២ឆ្នាំ ជនជាតិច្រាយ ត្រូវជាក្មួយរបស់ម្ចាស់ផ្ទះជាជនរងគ្រោះរូបគេបានដុតបំផ្លាញផ្ទះអស់ទាំងស្រុងចំនួន២ខ្នង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ កាលពីយប់ថ្ងៃទី២៣កុម្ភៈ ខ្លួនបានចូលផ្ទះហូបបាយ ហើយបានសុំបារី១ដើមពីជីតាឈ្មោះសល់ ហឹង អាយុ៧០ឆ្នាំ ដោយខ្លួនមានដែកកេះនៅជាប់និងខ្លួនផងនោះ ក៏បានចូលទៅដេក។
បន្ទាប់ពីយល់សុបិនឃើញខ្មោចលងខ្លួន រួចខ្លួនក៏បានភ្ញាក់ឡើង ហើយអង្គុយម្នាក់ឯងរហូតដល់ម៉ោង៥ជិតភ្លឹខ្លួនបាននឹកខឹងម្ចាស់ផ្ទះឈ្មោះ សល់ធឺម មានខ្មោចចូលខ្លួន ហើយក៏បានចូលទៅក្នុងផ្ទះឈ្មោះ សល់ ធឺមឃើញប៊ីដុងសាំងប្រហែល៥លីត្រ រួចក៏ចាក់សាំងដុតផ្ទះ និងដើរចេញដោយកាន់កាំបិតផ្កាក់ចេញពីផ្ទះឈ្មោះ សល់ ធឺម មិនយូរប៉ុន្មានបានឃើញឈ្មោះ ក្លាន អឺត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាំងសេ ក៏បានប្រើកាំបិតផ្គាក់កាប់ត្រូវចកន្លែងចំ.ដៃខាងស្ដាំ ១កាំបិត និងចំស្មាឆ្វេង១កាំបិត។

លោកអធិការបានបញ្ជាក់ថា ចម្លើយជនសង្ស័យបានបន្តថាពេលកាប់ជីតារបស់ខ្លួនរួចមក ក៏បានរត់គេចខ្លួនទៅវាលស្រែផ្លូវឆ្លងកាត់ទៅភូមិផ្ដល់ ឃុំសេសានស្រុកអូរយ៉ាដាវ បំណង រត់គេចខ្លួនទៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
បន្ទាប់មក សមត្ថកិច្ចបានស្វែងរកចាប់ខ្លួនដល់ចំណុចកំពុងឆ្ងភូមិផ្ដល់ឃុំសេសាន ស្រុកអូរយ៉ាដាវ ទើបចាប់បាន។
ចំពោះកាំបិតផ្កាក់ជនសង្ស័យបានបោះចោលនក្នុងព្រៃ ពុំចាំទីកន្លែងខណ:ពេលរត់គេចខ្លួននោះ។

ម្ចាស់ផ្ទះទី១ ឈ្មោះ សល់ ធឺម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិច្រាយ មានសមាជិក ៤នាក់ ខូចខាចផ្ទះទំហំ ៦គុណ៧ម៉ែត្រ ប្រក់សង្ក័សី បាំងក្តារ ហើយសម្ភារឆេះអស់គ្មានសល់បាត់បង់រួមមានដូចជា៖
១-ម៉ាស៊ីនកាត់ស្មៅចំនួន២។- ម៉ាស៊ីនភ្លើង១ -ម៉ាស៊ីនត្រង់ស៉ីន័រ១-ស្រូវចំនួន១តោន -លុយចំនួន៥លានរៀល។
ម្ចាស់ផ្ទះទី២ ឈ្មោះ សល់ ហឺង ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិច្រាយ មានសមាជិកចំនួន៩នាក់ សម្ភារខូចខាតផ្ទះ៩គុណ១០ម៉ែត្រ ប្រក់ប្រូស៊ីម៉ង់ បាំងក្តារក្រាលក្តារ និងសម្ភារក្នុងផ្ផ្ទះមួយចំនួនធំខចខាតទាំងស្រុង។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាខេត្តរតនគិរីដើម្បីនបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version