Update៖ អង់គ្លេស និយាយថាកិច្ចចរចាសន្តិភាព ត្រូវមានអ៊ុយក្រែនចូលរួម!

កាលពីថ្ងៃអាទិត្យ(ទី២៣ខែកុម្ភៈ) នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា មិនអាចមានកិច្ចចរចាសន្តិភាព ដោយគ្មានការចូលរួមពីអ៊ុយក្រែននោះឡើយ..!។

ប្រភពពីសារព័ត៌មាន Reuters។

លោកបានបញ្ជាក់បែបនេះ មុនពេលធ្វើដំណើរទៅជួបជាមួយប្រធានាធិបតីអាមេរិក នៅសប្តាហ៍ក្រោយនេះ។
លោក Starmer បានថ្លែងក្នុងសន្និសីទគណបក្សពលករទីក្រុងស្កុតឡេន ដូច្នេះថា គ្មាននរណាម្នាក់ចង់ឱ្យការបង្ហូរឈាមបន្តនោះទេ សូម្បីប្រជាជនអ៊ុយក្រែន។

លោកសង្កត់ធ្ងន់ថា គ្រប់យ៉ាងដែលពួកគេបានរងទុក្ខ បន្ទាប់ពីអ្វីគ្រប់យ៉ាងដែលពួកគេបានប្រយុទ្ធ មិនអាចមានការពិភាក្សាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែននោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *